K.P CEMENT INDUSTRY CO., LTD - CCHG
Skip links
  • Skip to primary navigation
  • Skip to content
  • (+855) 23 990 888
  • info@cchgcambodia.com
  • បុត្រសម្ព័ន្ធ
  • អំពីយើង
  • សេវាកម្ម
  • ព័ត៌មាន & ព្រឹត្តិការណ៍
  • ទំនាក់ទំនង
  • បុត្រសម្ព័ន្ធ
  • អំពីយើង
  • សេវាកម្ម
  • ព័ត៌មាន & ព្រឹត្តិការណ៍
  • ទំនាក់ទំនង
CCHG
  • About Us
  • Career KM
  • Contact Us KM
  • Home
  • Home KH
  • News & Events KM
  • Project Portfolios
  • Services KM
  • Subsidiaries KM
  • គោលការណ៌ឯកជនភាព
  • រយៈពេល និងលក្ខខណ្ឌ

ក្រុមហ៊ុន ខេ.ភី ស៊ីមេន អុិនដាសស្ទ្រី ឯ.ក

  • អំពីយើង
  • សេវាកម្ម
  • ព័ត៌មាន & ព្រឹត្តិការណ៍
  • ទំនាក់ទំនង

សូមស្វាគមន៍

ស្វែងរកដំណោះស្រាយអាជីវកម្មដ៏ល្អបំផុតរបស់អ្នកជាមួយយើង

សកម្មភាពអាជីវកម្មៈ ការរុករករ៉ែថ្មកំបោរ

  • ការច្នៃប្រឌិត

    យើងប្រើប្រាស់បទពិសោធន៍ជាច្រើនឆ្នាំរបស់យើង ប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវ ភាពច្បាស់លាស់ និងសេវាកម្មដ៏មានប្រសិទ្ធភាព ដើម្បីពង្រីក និងពង្រឹង​សក្ដានុពលរបស់យើង ក្នុងនាមជាក្រុមហ៊ុនផ្ដល់សេវា​កម្មស្នើសុំច្បាប់អាជីវកម្មឈានមុខមួយក្នុងព្រះរាជា​ណាចក្រកម្ពុជា ។

  • ការប្រឹក្សាយោបល់

    យើងត្រៀមខ្លួនរួចរាល់ជាស្រេច ក្នុងការប្រើប្រាស់​បទពិសោធន៍ជាច្រើនឆ្នាំរបស់យើង ដើម្បីជួយគាំទ្រ និងប្រឹក្សាយោបល់ដល់អតិថិជន និងដៃគូសហការ​វិនិយោគទាំងអស់ ដើម្បីឱកាសរីកចម្រើនឆ្ពោះទៅ​មុខជាមួយគ្នាជានិច្ច។

  • យុទ្ធសាស្ត្រ

    យើងមានផែនការយុទ្ធសាស្រ្តច្បាស់លាស់ ការទទួល​ខុសត្រូវខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយក្នុងការចូលរួម​ចំណែកជួយដល់កំណើនសេដ្ឋកិច្ចនៃព្រះរាជាណា​ចក្រកម្ពុជា និងធ្វើជាដៃគូដ៏ល្អសម្រាប់វិនិយោគិន​គ្រប់រូប តាមការផ្ដល់សេវាកម្មលឿនរហ័ស និងមាន​ទំនុកចិត្តខ្ពស់ ។

  • លក្ខណៈសម្បត្តិក្រុម

    ជាបុគ្គលិកមានបទពិសោធន៍ ចំណេះដឹង ជំនាញប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់ ព្រមទាំងយល់ច្បាស់ក្នុងវិស័យនេះ។

យើងជានរណា?

អំពី ខេ.ភី ស៊ីមេន អុិនដាសស្ទ្រី ឯ.ក

2022

ក្រុមហ៊ុន ខេ.ភី ស៊ីមេន អុិនដាសស្ទ្រី ឯ.ក បង្កើតឡើងក្នុងឆ្នាំ ២០១៩ ដោយមានលោកស្រី ចឹង ម៉យ ជាប្រធានក្រុមប្រឹក្សាភិបាល ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មស្នើសុំច្បាប់អាជីវកម្ម (អាជ្ញាប័ណ្ណអាជីវកម្ម) ក្នុងស្រុកឈានមុខមួយ នៃព្រះរាជាណាចក្រកម្ពុជា (សហគ្រាសឯកជន) និងមានទីស្នាក់ការចុះបញ្ជីផ្ទះលេខ ៩០BE1 ផ្លូវ ៣៨៤ ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

អស់រយៈពេលជាង ៣ឆ្នាំ បើគិតមកទល់សព្វថ្ងៃនេះក្រុមហ៊ុនយើងខ្ញុំមានបទពិសោធន៍គ្រប់គ្រាន់ និងជំនាញ ច្បាស់លាស់ សម្រាប់ផ្ដល់សេវាកម្មស្នើសុំច្បាប់អាជីវកម្មផ្សេងៗ (អាជ្ញាប័ណ្ណអាជីវកម្ម) ជូនដល់បណ្ដាដៃគូវិនិយោគតូច-ធំ និងសហគ្រាសឯកជនជាច្រើន។ល។

  • 2022
  • បេសកកម្ម

    ក្រុមហ៊ុន ខេ.ភី ស៊ីមេន អុិនដាសស្ទ្រី ឯ.ក មានបេសកកម្ម «ប្ដេជ្ញាដោយការទទួលខុសត្រូវក្នុងការចូលរួមចំណែកជួយ ដល់កំណើនសេដ្ឋកិច្ចព្រះរាជាណាចក្រកម្ពុជា និងធ្វើជាដៃគូដ៏ល្អមួយសម្រាប់វិនិយោគិនគ្រប់រូប តាមរយៈការផ្ដល់ជូនសេវាកម្មលឿន រហ័ស និងមានទំនុកចិត្តខ្ពស់»។

  • ចក្ខុវិស័យ

    ក្រុមហ៊ុន ខេ.ភី ស៊ីមេន អុិនដាសស្ទ្រី ឯ.ក មានចក្ខុវិស័យ «ក្លាយជាក្រុមហ៊ុនលំដាប់មួយ ទៅលើផ្នែកសេវាកម្មស្នើសុំច្បាប់អាជីវកម្ម (អាជ្ញាប័ណ្ណអាជីវកម្ម) ដែលមានគុណភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា ដៃគូវិនិយោគតូច-ធំ ទទួលស្គាល់អំពីគុណភាព និងជឿទុកចិត្តបំផុត»។

  • តម្លៃស្នូលរបស់យើង

    ក្រុមហ៊ុន ខេ.ភី ស៊ីមេន អុិនដាសស្ទ្រី ឯ.ក យើងខ្ញុំ ប្រកាន់ខ្ចាប់នូវគុណតម្លៃ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរីកចម្រើន និងភាពជាដៃគូវិនិយោគ ដោយផ្អែកលើ «ភាពស្មោះត្រង់ ច្បាស់លាស់ រហ័ស និងមានទំនុកចិត្តខ្ពស់»។

  • លក្ខណៈសម្បត្តិក្រុម

    ក្រុមហ៊ុន ខេ.ភី ស៊ីមេន អុិនដាសស្ទ្រី ឯ.ក មានបុគ្គលិកបម្រើការងារ ចំនួនច្រើនជាង២០នាក់។

Your browser does not support the video tag.

ឯកសារ

ទាញយកឯកសារ

  • Certificate.pdf

    Monday, May 25, 2026

អ្វីដែលយើងផ្ដល់ឲ្យ?

សេវាកម្មរបស់យើង

ក្រុមហ៊ុន ខេ.ភី ស៊ីមេន អុិនដាសស្ទ្រី ឯ.ក គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មស្នើសុំច្បាប់អាជីវកម្ម (អាជ្ញាប័ណ្ណអាជីវកម្ម) ក្នុងស្រុកឈានមុខមួយ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកសារ

ទាញយកឯកសារ

No data to display.

ដំណើរការកិច្ចប្រជុំស្ដីពីការចូលជួបបដិសណ្ឋារកិច្ចសំដែងការគួរសម រវាងគណៈប្រតិភូមកពីសាធារណរដ្ឋប្រជាមានិតចិន ក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្ទ្រី ឯ.ក និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ពន្ធ!

29 ខែ​កក្កដា, 2023

ធុរៈកិច្ច

1. ការចូលជួបបដិសណ្ឋារកិច្ចសម្ដែងការគួរសម នៅក្រុមប្រឹក្ស […]

ដំណើរការកិច្ចប្រជុំស្ដីពីការចូលជួបបដិសណ្ឋារកិច្ចសំដែងការគួរសម រវាងគណៈប្រតិភូមកពីសាធារណរដ្ឋប្រជាមានិតចិន ក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្ទ្រី ឯ.ក និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ពន្ធ!

29 ខែ​កក្កដា, 2023

ធុរៈកិច្ច

1. ការចូលជួបបដិសណ្ឋារកិច្ចសម្ដែងការគួរសម នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

  • នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក លោក ឆៃ ជីងហ៊ាង អគ្គនាយកក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្ទ្រី ឯ.ក និងគណៈប្រតិភូមកពីសាធារណរដ្ឋប្រជាមានិតចិន ក្រុមហ៊ុន China Energy Engineering Group Co., Ltd. បានដឹកនាំក្រុមការងារចូលជួបបដិសណ្ឋារកិច្ចសម្ដែងការគួរសម នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង ជាប្រធានអង្គប្រជុំ អមដោយសហការី។
  • ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង បានថ្លែងបង្ហាញការណែនាំដល់សមាជិកចូលរួមក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺជាស្ថាប័នទទួលបន្ទុកការទាក់ទាញអ្នកវិនិយោគ និងអនុម័តគម្រោងវិនិយោគចំនួន ៤ គឺ វិស័យឧស្សាហកម្ម វិស័យកសិ-ឧស្សាហកម្ម វិស័យទេសចរណ៍ និងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ការ វិនិយោគលើវិស័យទាំង ៤នេះ គឺទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ និងការអនុគ្រោះពន្ធការនាំចូលសម្ភារ បរិក្ខារសម្រាប់បម្រើផលិតកម្មគម្រោង។

2. ការចូលជួបបដិសណ្ឋារកិច្ចសម្ដែងការគួរសម នៅក្រសួងបរិស្ថាន

  • នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០នាទីព្រឹក លោក ឆៃ ជីងហ៊ាង
    អគ្គនាយ​កក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្ទ្រី ឯ.ក និងគណៈប្រតិភូមកពីសា​ធារណរដ្ឋប្រជាមានិតចិន ក្រុមហ៊ុន China Energy Engineering Group Co., Ltd. បានបន្តដឹកនាំក្រុមការងារចូលជួបបដិសណ្ឋារកិច្ចសម្ដែងការគួរសម នៅក្រសួងបរិស្ថាន ដែល​មានឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានអង្គប្រជុំ អមដោយសហការី។
  • ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ណែនាំអំពី ច្បាប់ និងបទបញ្ញាតិរបស់ក្រសួងបរិស្ថាន ទាក់ទងនឹងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (Esia) ដំណាក់កាលទទួលបានអាជ្ញា បណ្ណស្វែងរុករកធនធានរ៉ែថ្មកំបោរ និងបន្តរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (Esia) ក្នុងដំណាក់កាលទទួលបានអាជ្ញាបណ្ណ ធ្វើអាជីវកម្មផលិតស៊ីម៉ងត៍នាពេលខាងមុខ ពីក្រសួងរ៉ែ និងថាមពល។

3. ការចូលជួបបដិសណ្ឋារកិច្ចសម្ដែងការគួរសម នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

  • នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទីព្រឹក លោក ឆៃ ជីងហ៊ាង
    អគ្គនាយ​កក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្ទ្រី ឯ.ក និងគណៈប្រតិភូមកពីសា​ធារណរដ្ឋប្រជាមានិតចិន ក្រុមហ៊ុន China Energy Engineering Group Co., Ltd. បានដឹកនាំក្រុមការងារចូលជួបបដិសណ្ឋារកិច្ចសម្ដែងការគួរសមនៅក្រសួងឧស្សាហកម្ម វិ​ទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែល​មានឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធានអង្គប្រជុំ អមដោយសហការី។

  • បន្ទាប់ពីការធ្វើបទឧទ្ទេសនាម អំពីសាវតា និងប្រវត្តិសង្ខេបរបស់ក្រុមហ៊ុន China Energy Engineering Group Co., Ltd. ក៏ដូចជាគោលបំណងចង់វិនិយោគគម្រោ​ង ផលិតទឹកស្អាតខ្នាតធំ និងវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍​រួចមក ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំ​ពោះ សមត្ថភាព កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនខាងលើនេះ។

  • ឯកឧត្ដមបានស្នើសុំឲ្យភាគីចិន ពិនិត្យលទ្ធភាពបង្កើតរោងចក្រអាងប្រព្រឹត្តិកម្មទឹកស្អាត ខ្នាតធំ ផ្គត់ផ្គង់តាមបណ្តោយផ្លូវជាតិលេខ ៧ ឆ្លងកាត់ខេត្តកំពង់ចាម ត្បូងឃ្មុំ រហូតទៅដល់ស្រុកស្នួលខេត្តក្រចេះ ដែលជារបៀងសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជា ដែលមានតម្រូវការទឹកស្អាតប្រមាណ ៣០ម៉ីន ម៉េត្រគូបក្នុងមួយថ្ងៃ ហើយត្រូវយកប្រភពទឹកឆៅពីទន្លេមេគង្គ។ គម្រោងនេះមានសារ:សំខាន់ណាស់ មិ​ន​​ត្រឹមសម្រាប់ផលសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែបានជួយរំដោះប្រជាពលរដ្ឋនៅ​តំបន់នោះឲ្យបញ្ឈប់ការប្រើប្រាស់ប្រភពទឹកពីក្រោមដី ដែលសម្បូរណ៍ដោយជាតិពុល ឬសារធាតុគីមីមិនល្អ។

4. ការចូលជួបបដិសណ្ឋារកិច្ចសម្ដែងការគួរសម នៅក្រសួងរ៉ែ និងថាមពល

  • នាថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៤:០០នាទីរសៀល លោក ឆៃ  ជីងហ៊ាង អគ្គនាយ​កក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្ទ្រី ឯ.ក និងគណៈប្រតិភូមកពីសាធារណរដ្ឋប្រជាមានិតចិន ក្រុមហ៊ុន China Energy Engineering Group Co., Ltd. បានបន្តដឹកនាំក្រុមការងារចូលជួបបដិសណ្ឋារកិច្ចសម្ដែងការគួរស​ម នៅក្រសួងរ៉ែ និងថាមពល ដែល​មានឯកឧត្តម ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមព​ល ទទួលបន្ទុកនាយកដ្ឋានឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ជាប្រធានអង្គប្រជុំ អមដោយសហការី។

  • ឯកឧត្តម ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមព​ល បានមានប្រសាសន៍ណែនាំអំពីច្បាប់ និងបទបញ្ញាតិរបស់ក្រសួងរ៉ែ និងថាមពល និងកាតព្វ​កិច្ចដែលក្រុមហ៊ុនត្រូវអនុវត្តបន្ត ដើម្បីទទួលបានអាជ្ញាបណ្ណធ្វើអាជីវកម្ម។

5. ការចូលជួបបដិសណ្ឋារកិច្ចសម្ដែងការគួរសម នៅអគ្គិសនីកម្ពុជា

  • នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ព្រឹក លោកអគ្គនាយ​ក និងលោកស្រីអគ្គនាយិករង ក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្ទ្រី ឯ.ក និងគណៈប្រតិភូមកពីសាធារណរដ្ឋប្រជាមានិតចិន ក្រុមហ៊ុន China Energy Engineering Group Co., Ltd. បានដឹកនាំក្រុមការងារចូលជួបបដិសណ្ឋារកិច្ចសម្ដែងការគួរសម នៅអគ្គនាយកដ្ឋានអគ្គិសនីកម្ពុជា ដែល​មាន ឯកឧត្តម ប្រាំង ជលសា អគ្គនាយករងផែនការ និងបច្ចេ​ក​ទេស នៃអគ្គនាយកដ្ឋានអគ្គិសនីកម្ពុជា ជាប្រធានអង្គប្រជុំ អមដោយសហការី។

  • បន្ទាប់ពីបានជម្រាបអំពីគោលបំណងនៃការចូលជួបបដិសណ្ឋារកិច្ចសម្ដែងការ គួរសម និងតម្រូវការប្រើប្រាស់ និងផ្គត់ផ្គង់អគ្គិសនីនៅក្នុងគម្រោងរោងចក្រផលិត ស៊ីងម៉ងត៍ នាពេលខាងមុខ ឯកឧត្តម ប្រាំង ជលសា អគ្គនាយករងផែនការ និងបច្ចេ​ក ​ទេស នៃអគ្គនាយកដ្ឋានអគ្គិសនីកម្ពុជា បានសម្ដែងការគាំទ្រ និងអះអាងថា អគ្គិសនី កម្ពុជា នឹងផ្គត់ផ្គង់អគ្គិសនី គ្រប់ចំនួនតាមតម្រូវការនៃការប្រើប្រាស់នៅក្នុងគម្រោង។

ចែករំលែក

អត្ថបទទាក់ទង

ទទួលបានការចាប់អារម្មណ៍

ទំនាក់ទំនងព័ត៌មាន

អ្នកអាចទាក់ទងយើងបានតាមរយៈព័ត៌មានខាងក្រោម

  • ទីតាំងស្នាក់ការ

    ផ្ទះលេខ ៩០BE1 ផ្លូវ ៣៨៤ ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

  • ទំនាក់ទំនងមកយើង

    (+855) 23 990 888

  • ប្រអប់សារ

    info@cchgcambodia.com

  • បើកការិយាល័យ

    Mon - Fri (8AM - 12PM)
    Sun (9AM - 12PM)

Facebook

Youtube

Instagram

ទំនាក់ទំនង

    ទំនាក់ទំនងព័ត៌មាន

    • ទីតាំងស្នាក់ការ: #B៣-០៨៣ ប្រភេទ D១ ជាន់ផ្ទាល់ដី ក្នុងគម្រោង ដឹ អេលីហ្សេ ទីក្រុងកោះពេជ្រ ផ្លូវ កោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
    • ប្រអប់សារ: info@cchgcambodia.com
    • ទំនាក់ទំនងមកយើង: (+855) 23 990 888

    តំណភ្ជាប់ទំព័រ

    • ទំព័រដើម
    • បុត្រសម្ព័ន្ធ
    • អំពីយើង
    • សេវាកម្ម
    • អាជីព
    • ព័ត៌មាន & ព្រឹត្តិការណ៍
    • ការវិនិយោគ
    • ទំនាក់ទំនង
    • អាជីព
    • ព័ត៌មាន & ព្រឹត្តិការណ៍
    • ការវិនិយោគ
    • ទំនាក់ទំនង
    • ទំព័រដើម
    • បុត្រសម្ព័ន្ធ
    • អំពីយើង
    • សេវាកម្ម

    Page link

    • អាជីព
    • ព័ត៌មាន & ព្រឹត្តិការណ៍
    • ការវិនិយោគ
    • ទំនាក់ទំនង

    ភ្ជាប់ទំនាក់ទំនង

    •    Facebook
    •    Youtube
    •    Instagram

    © 2022 រក្សាសិទ្ធិគ្រប់យ៉ាងដោយ CCHG

    • គោលការណ៍ឯកជនភាព
    • រយៈពេល និងលក្ខខណ្ឌ
    Loading...